ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) សម្រាប់ស្រុក និងឃុំ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អង្គការដៃគូអភិវឌ្ឍន៍ និងមន្រ្តីរដ្ឋបាលស្រុកជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែតុលា ឆ្នាំ ២០២៥

ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) សម្រាប់ស្រុក និងឃុំ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អង្គការដៃគូអភិវឌ្ឍន៍ និងមន្រ្តីរដ្ឋបាលស្រុកជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត ។

សមាហរណ៍កម្មកម្មវិធីវិនិយោគធ្វើឡើងគឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។

ព័ត៌មានទាក់ទង